ប្រវិត្តដើមរបស់សាលា ចំណេះទូទៅ ប៉ិ វណ្ណា

Post Date : 21-02-2012

            នៅឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០០ គឺសាលាប៉ិ វណ្ណា មានមួយបន្ទប់ បង្រៀនដោយសាស្រ្តចារ្យ ប៉ិ វណ្ណា ចំនួន ១១​ ម៉ោងក្នុងមួយថ្ងៃ នៅថ្ងៃទី ១០ ខែកកដ្តា​ ឆ្នាំ ២០០៦ សាលា ប៉ិ វណ្ណា បានក្លាយទៅជាសាលា ភាសាបរទេស ប៉ិ វណ្ណា មាន មួយអាគារ មានចំនួន ១២ ដោយមានកំណើនសិស្សកើនឡើងឥតឈប់ឈរ​ និងមានជំនឿទុកចិត្តខ្ពស់ពីសំណាក់មាតា​ បិតា ឬ អាណាព្យាបាលសិស្សដែលបានបញ្ជូនកូនឲ្យមករៀន សាលាបានកសាងអាគារជាបន្តបន្ទាប់មាន ចំនួន០៦អាគារ មានចំនួន៥១បន្ទប់ និងនៅឆ្នាំ២០១០ សាលាភាសាបរទេស ប៉ិ វណ្ណាបាន​ក្លាយទៅជាសាលាចំនេះទូទៅ​ ប៉ិ​ វណ្ណា ដែលមាន​ចំនួន៩៧បន្ទប់ ដែលទទួលដោយក្រសួងអប់រំយុវជននិងកីឡាតាមប្រកាសលេខ ២៨៤០អយកប្រក ចុះថ្ងៃទី២០​​ ខែតុលា ឆ្នាំ២០១០ និងអនុញ្ញាតិឲ្យបើកបង្រៀនចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់ថ្នាក់ទី១២ ភាសាបរទេសនិងកុំព្យូទ័រគ្រប់ ជំនាញ ។
            លោកនាយកសាលាចំណេះទូទៅ ប៉ិ វណ្ណា គឺលោកប៉ិ វណ្ណា គឺជាម្ចាស់ដើមទុនផ្ទាល់ ដោយចាប់ផ្ដើមពី ការបង្រៀនដោយខ្លួនឯង​ពីឆ្នាំ ១៩៩០ ។ ដោយសារតំរូវការទីផ្សានាពេលបច្ចុប្បន្នកំពុងតែ រីកដុះដាយលើវិស័យ អបើរំក្រៅប្រពន្ឋ និង ក្នុងប្រពន្ឋ និងមានការគាំទ្រផ្តល់ប្រឹក្សាលើកទឹកចិត្តពីមិត្តភ័ក្រ្តក្រុមគ្រួសារ ពិសេសពីមាតាបីតាអាណាព្យាបាលសិស្សឲ្យលោកសាស្រ្តចារ្យ ប៉ិ វណ្ណា ធ្វើការសំរេចចិត្ត បង្កើតសាលាចំណេះ ទូទៅ ប៉ិ វណ្ណា នេះឡើង ដែលហៅកាត់ថា PVA ក្នុងគំនិតនៃការបង្កើតសាលានេះ លោកសាស្រ្តចារ្យប៉ិ វណ្ណា បានកំណត់យកគោលនយោបាយយុទ្ឋសាស្រ្តៈ “ចរន្តពីរយ៉ាងនៃការអប់រំគឺ គុណភាពនៃកាសិក្សា និងបណ្តុះពុទ្ឋិពិតដល់សិស្សនិសិ្សត ឲ្យយល់ដឹងពីគុណធម៌នៃការរស់នៅក្នុងសង្គម ”  ។

ទីតាំងភូមិសាស្ត្រ

Post Date : 21-02-2012

            សាលាចំណេះទូទៅ ប៉ិ វណ្ណា ស្ថិតនៅក្រុមទី៦​ ភូមិទី០៥ សង្កាត់វាលវង់ ក្រុង កំពង់ចាម ខេត្ត កំពង់ចាម ដែលស្ថិតនៅតាមបណ្តោយជាតិលេខ៧ថ្មី គឺនៅប៉ែកខាងលិច ស្ពាន គីហ្សូណា ប្រហែល ៣០០ ម៉ែត្រ ប្រសិនបើមើលពីស្ពានគីហ្សូណាមក ឃើញអាគា ដែលខ្ពស់ត្រដែត ដែលរំលេចដោយ ពណ៌ត្រួយចេកខ្ចី ។ សលាចំណេះទូទៅ ប៉ិ វណ្ណា មានទីតាំងពិសេស គឺស្ថិតនៅទីប្រជុំជន និង ជាកន្លែងដែលប្រមូលផ្តុំ ដោយសិស្សានុសិស្សរៀនសូត្រ ។

អត្តសញ្ញាណរបស់សាលា

Post Date : 21-02-2012

         នៅក្នុងក្រុងគមពង់ចាមនេះ អ្នកណាៗក៏តែងតែ និយាយតៗគ្នា ពិសេសមាតាបិតា ឬ អាណាព្យាបាល របស់សិស្ស ពីកិត្តិនាម កេរ្តិ៍ឈ្មោះល្បីល្បាញការប៉ិន ប្រសប់ នឹង ភាពឈ្លាសវៃ នៃការគ្រប់គ្រងស្ថាបនអប់រំ ឯកជន របស់លោក សាស្រ្តចារ្យ ប៉ិ វណ្ណា ដែលជា នាយកសាលាចំណេះទូទៅ ប៉ិ វណ្ណា ហើយជាពិសេស ទៅ ទៀត គេអាចស្គាល់ភ្លាមនៅពេលដែល គេឃើញ អក្សរបីតូគឺ ៖ PVA ដែលអាចដឹងភ្លាមជាអត្តសញ្ញាណរបស់ សាលាចំណេះទូទៅ ប៉ិ វណ្ណា ។

ទស្សនៈវិស័យ

Post Date : 21-02-2012

         ទស្សនៈវិស័យរបស់សាលាចំណេះទូទៅ ប៉ិវណ្ណា ពោលគីចូលរួមចំណែក និងជួយឲ្យបានសំរេចនូវ គោលដៅអប់រំជាតិ គឺការចួយបណ្តុំបណ្តាលអប់រំយុវជន ឲ្យមានចំណេះដឹង ចំណេះធ្វើ មានសីលធម៌ល្អ មាន ចរិយាបទថ្លៃថ្នូរ និងចេះរួមរស់នៅជាមួយគ្នាដោយ សន្តិភាព និងភាពថ្លៃថ្នូរ ។

បេសកម្ម

Post Date : 21-02-2012

         ដើម្បីបំពេញឲ្យបាននូវ គោលដៅខាងលើនេះ សាលាចំណេះទូទៅ ប៉ិ វណ្ណា មានបេសកម្មធ្វើការ សហការជាមួយស្ថាបនដែល ពាក់ព័ន្ធផ្នែកអប់រំ ក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ ដើម្បីធ្វើយ៉ាងណា ពង្រឹងឲ្យបាននូវ សមត្ថភាព គុណភាពយ៉ាងពិតប្រាកដ ស្របទៅតាមគោលនយោបាយ យុទ្ធសាស្រ្តរបស់ សាលា “ចរន្តពីរយ៉ាង នៃការអប់រំគឺគុណភាពនៃ ការសិក្សា និងបណ្តុះពុទ្ធិពិតដល់សិស្ស ឲ្យយល់ដឹងពីគុណធម៌នៃការរស់នៅក្នុង សង្គម” ។

គោលបំណង

Post Date : 21-02-2012

        នៅក្នុងគោលបំណងបង្កើតសាលាចំណេះទូទៅ ប៉ិ វណ្ណានេះឡើង ដឺលបង្រៀន ពីថ្នាក់មត្តេយ្យ ដល់ ថ្នាក់ទី ១២ ភាសាបរទេស និងកុំព្យូទ័រគ្រប់ជំនាញ គឺៈ ចូលរួមបណ្តុំបណ្តាលធនធានមនុស្សប្រកបដោយ សមត្ថភាព ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេស ជាតិ និងកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយ របស់ រាជរដ្ឋាភិបាល ។ បណ្តុះពុទ្ធិពិតដល់ សិស្សនិស្សិតឲ្យមានសមត្ថភាព មានសុខភាពផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញា និងបង្រៀន ឲ្យមានគុណធម៌ល្អ ដែលពិតជាទំពាំងស្នងឬស្សីនាពេលអនាគត របស់ប្រទេសជាតិ ។ បណ្តុះចំណេះដឹង ជំរុញនិងពង្រឹងបន្ថៃមនូវបំនិនអាជីពផ្នែកភាសាអង់គ្លេស និងជំនាញកុំព្យូទ័រអំពី របៀបនៃការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាថ្មីៗនាយុគ្គសម័យថ្មីទំនើប ។ បណ្តុះឥរិយាបថថ្លៃថ្នូរ ទន់ភ្លន់ សុភាពរាបសាមានអធ្យាស្រ័យល្អ នឹងគ្នាទៅវិញទៅមក ជំរុញឲ្យមាន ការលើកទឹកចិត្ត និងសំរបសំរួលការអភិវឌ្ឍក្រមសីលធម៌ ដល់សិស្សនិស្សិត និងបុគ្គលិក ។ ជំរុញឲ្យសិស្សមាន ការខិតខំរៀនសូត្រ ដើម្បីទទួលបាននូវភាពជោគជ័យ និងសំរេចបាននូវសេចក្តី ប៉ងប្រាថ្នាដ៏ខ្ពស់នាពេល អនាគត ។ បណ្តុះបណ្តាលនូវជំនាញវិជ្ជាជីវៈដល់សិស្ស ដើម្បីចូលរួមចំណែកក្នុងការ កាត់បន្ថយភាពក្រីក្រនៅ ក្នុងសង្គមទាំងមូល  បង្កើននូវសេដ្ឋកិច្ចគ្រួសារ ។

គោលដៅ និងទិសដៅរួម

Post Date : 21-02-2012

       សាលាចំណេះទូទៅ ប៉ិ វណ្ណាមានគោលដៅ និងទិសដៅរួមដូចជា ផ្តល់និងអនុវត្តនូវកម្មវិធីសិក្សា តាមកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជន និង កីឡា ដែលមាន លក្ខណៈច្បាស់លាស់ប្រកបដោយគុណភាព ដើម្បីបំពេញតាមតំរូវការទីផ្សារនាពេលបច្ចុប្បន្ន និងទៅ អនាគត ។ ផ្តល់និងបណ្តុះបណ្តាលផ្នែកវិស័យ អប់រំក្រៅប្រព័ន្ធ និងក្នុងដែលជាធនធានដ៏សំខាន់ មានសម្ថភាព ដែលប្រទេសជាតិកំពុងត្រូវការចាំបាច់ ។ មានគោលនយោបាយលើកកំពស់កម្មវិធីសិក្សា ដើម្បីទ្រទ្រង់គុណ ភាពសិក្សាយូរអង្វែង ។

វប្បធម៌អង្គភាព

Post Date : 21-02-2012

       សាលាចំណេះទូទៅ ប៉ិ វណ្ណា មានបទបញ្ញត្តិ ថ្នាក់រៀន មានបទបញ្ជាផ្ទៃក្នុងយ៉ាងតឹងរឹង ចំពោះសិស្សា នុសិស្ស និងបុគ្គលិក និងចំពោះថ្នាក់ដឹក នាំគ្រប់កំរិតពីថ្នាក់លើដល់ថ្នាក់ក្រោម ពោលគឺថាគ្មាន នណាម្នាក់ នៅលើបទបញ្ញត្តិថ្នាក់រៀន បទបញ្ជាផ្ទៃក្នុង និងដោយមិនប្រកាន់បក្សពួកប្រកបដោយតម្លាភាព ។ បុគ្គលិកមាន ចំណាត់តាំងច្បាស់លាស់ពីថ្នាក់លើដល់ ថ្នាក់ក្រោម ព្រមទាំងពេញចិត្តនឹងការងារ ព្យាយាមធ្វើការងារប្រកប ដោយប្រសិទ្ធភាពខ្ពស់ មានឥរិយាបថថ្លៃថ្នូរ ទន់ភ្លន់ សុភាពរាបសា តែម៉ឹងម៉ាត់ចំពោះការងារមានការទទួលខុស ត្រូវខ្ពស់ចំពោះការងារ ។

Free Web Hosting